កូវីដ-១៩

ប្រទេសថៃបានកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ៥៤ករណី និងការស្លាប់ថ្មី ១នាក់ បន្ថែមទៀត

BY
autoadmin
March 4, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand សម្រាប់ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៥៤ករណី ដោយក្នុងនោះមាន ៣៦ករណី ជាការចម្លងក្នុងសហគមន៍ និង ៨ករណី ជាការនាំចូលពីបរទេស។ តួរលេខថ្មីៗចុងក្រោយនេះនាំឱ្យប្រទេសថៃមានករណីជំងឺ COVID-19 សរុបចំនួន ២៦,១៦២ ករណី ចាប់តាំងពីប្រទេសនេះមានវត្តមានជំងឺ COVID-19 ដំបូងកាលពីឆ្នាំមុន។ មានការស្លាប់ ១ករណី ត្រូវបានបញ្ជាក់ផងដែរ ដែលនាំឱ្យចំនួនស្លាប់សរុបមានដល់ ៨៥ នាក់។

គិតត្រឹមថ្ងៃព្រហស្បតិ៍ចំនួនករណី COVID-19 ដែលបានបញ្ជាក់នៅក្នុងប្រទេសថៃ បានកើនឡើងដល់ ២៦,១៦២ ដោយមានអ្នកជំងឺ ២៣,៣៥៣ នាក់ ជាករណីចម្លងក្នុងស្រុក និង ២,៨០៩នាក់ ជាអ្នកត្រឡប់ពីបរទេស។ រហូតមកដល់ពេលនេះអ្នកជំងឺ ២៥,៥៦២ នាក់ បានជាសះស្បើយនិងត្រូវបានរំសាយចេញពីមន្ទីរពេទ្យ ខណៈអ្នកជំងឺ ៥១៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។ ចំណែកករណី COVID-19 នៅទូទាំងពិភពលោកបានកើនដល់ ១១៥.៧៧ លាននាក់ និងមានអ្នកជំងឺ ២.៥៧ លាននាក់ បានស្លាប់ដោយសារជំងឺនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: