កូវីដ-១៩

បន្ទាន់បំផុត ! ករណីបុរសជនជាតិចិនម្នាក់ ស្លាប់អំឡុងពេលព្យាបាលជំងឺកូវីដ-១៩ គឺដោយសារ រើមេថ្នាំញៀ ន បណ្តាលអោយគាំងបេះដូងស្លាប់

BY
Khmernote Media
March 4, 2021

នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញលិខិតមួយច្បាប់លេខ ០៦៩ សខល ជូនទៅឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីបុរសជនជាតិចិនម្នាក់ ឈ្មោះ ឡាយ ប៊ីនស៊ាង បានស្លាប់នៅពេលកំពុងព្យាបាលជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាលកូវីដ-១៩ ព្រែកព្នៅ រាជធានីភ្នំពេញ។

លិខិតដដែលនោះបានបន្តអោយដឹងថា ជនជាតិចិនខាងលើ បានចូលមកកម្ពុជាកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩មកម្លេះ ប៉ុន្តែដោយសារព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បុរសជនជាតិរូបនេះបានឆ្លងជំងឺកូវីដ-១៩ និងបានចូលសម្រាកព្យាបាលកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១។ លុះម៉ោង ៩ព្រឹក ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ បុរសខាងលើបានទទួលមរណៈភាព ដោយការសន្និដ្ឋាន អ្នកជំងឺមានសារធាតុញៀន អំហ្វេតាមីនខ្ពស់ ហើយរើមេថ្នាំញៀន បណ្តាលអោយគាំងបេះដូងស្លាប់ភ្លាមៗតែម្តង៕

Share This Post: