ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    រកឃើញអ្នកកើតកូវីដ១៩ ដំបូងបំផុតនៅខេត្តកោះកុង ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

    BY Khmernote Media March 5, 2021
    រកឃើញអ្នកកើតកូវីដ១៩ ដំបូងបំផុតនៅខេត្តកោះកុង ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

    នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន២៣នាក់ និងមានករណីជាសះស្បើយថ្មី០៥នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង២៣នាក់នោះ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់ ដែលនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុង។

    នេះជាករណីដំបូងនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលមានអ្នកកើតកូវីដ១៩ នៅខេត្តកោះកុង ដោយអ្នកជំងឺគឺ៖

    ១- បុរសជនជាតិចិន អាយុ៤០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង
    ២- បុរសជនជាតិសាំងហ្គាពួ អាយុ៤៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង

    បច្ចុប្បន្ន អ្នកជំងឺ ០២នាក់ខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

    Share This Post: