ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ប្រកាសជាផ្លូវការកម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩ សម្រាប់ពលរដ្ឋអាយុចាប់ពី ៦០ឆ្នាំឡើង នៅភ្នំពេញ ខេត្តកណ្ដាល និងព្រះសីហនុ
BY Khmernote Media
March 5, 2021
នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានធ្វើការប្រកាសអំពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ នឹងត្រូវផ្តល់ជូនជាពិសេសដល់ក្រុមមនុស្សដែលងាយរងគ្រោះនឹងជំងឺកូវីដ១៩ មានអាយុចាប់ពី៦០ឆ្នាំឡើងទៅទាំងអស់ដែលរស់នៅ រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ។

ការចាក់វ៉ាក់សាំងនេះនឹងធ្វើឡើងនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកុមារជាតិ និងនៅតាមមន្ទីរពេទ្យបង្អែករាជធានី/ខេត្ត ព្រមទាំងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ ដែលនៅជិតគេហដ្ឋានរបស់លោកអ្នក ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ការចាក់វ៉ាក់សាំងនេះ គឺនឹងផ្តល់ជូនដល់ក្រុមអាយុចាប់ពី៦០ឆ្នាំឡើងទៅ ទាំងជនជាតិខ្មែរ រួមទាំងជនចូលនិវត្តន៍។ ចំណែក ឥស្សរជនជាន់ខ្ពស់ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ត្រូវអញ្ជើញទៅទទួលវ៉ាក់សាំងនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ សូមអានព័ត៌មានលំអិតខាងក្រោម៖
