ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រោយកើតមានករណីកូវីដជាបន្តបន្ទាប់ មន្ត្រីសុខាភិបាលខេត្តព្រះសីហនុបានចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ នៅតាមទីតាំងផ្សារមួយចំនួន

    BY Khmernote Media March 5, 2021
    ក្រោយកើតមានករណីកូវីដជាបន្តបន្ទាប់ មន្ត្រីសុខាភិបាលខេត្តព្រះសីហនុបានចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ នៅតាមទីតាំងផ្សារមួយចំនួន

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្ត្រីសុខាភិបាលខេត្តព្រះសីហនុ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីតាំងផ្សារមួយចំនួនក្នុងក្រុងព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។

    យុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគតាមទីតាំងមួយចំនួន ដែលមានការពាក់ព័ន្ធ និងអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ដែលបានចូលផ្សារ មានដូចជា៖ ផ្សារក្តាម (ផ្លូវកែងបត់ទៅសេតេ) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ, ផ្សារពាណិជ្ជកម្ម មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ដែលបុរសជនជាតិចិន អាយុ ៣៤ឆ្នាំ និងស្ត្រីជាសង្សា ដែលធ្វើតេស្តមានវិជ្ជមានជំងឺកូវីដ- ១៩ បានចូលទៅផ្សារខាងលើទិញគ្រឿងសមុទ្រ កាលពីពេលកន្លងមក។ ការបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីបង្ការការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។

    វិធានការចុះបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីតាំងមួយចំនួន ក្នុងក្រុងព្រះសីហនុ គឺអនុវត្តន៍តាមការណែនាំរបស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍នៃខេត្តព្រះសីហនុ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: