ព័ត៌មានជាតិ

ចេញពីធ្វើការថែមម៉ោង ឆ្លៀតផឹកអស់៣កំប៉ុង ហើយឌុបគ្នាត្រលប់មកផ្ទះវិញជ្រុលបុករថយន្តស៊េរីទំនើប LEXUS 570 ខ្ទេចកាងមុខ ហើយខ្លួនឯងរងរបួស និងគ្មានលទ្ធភាពសងឡានគេ

BY
Khmernote Media
March 6, 2021

រាជធានីភ្នំពេញ ៖ បុរសជាងដែក២នាក់ ចេញពីធ្វើការថែមម៉ោង ឆ្លៀតផឹកអស់៣កំប៉ុងសិន ទើបជិះម៉ូតូឌុបគ្នាត្រលប់ទៅផ្ទះ ក្នុងល្បឿនលឿន មិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តស៊េរីទំនើប LEXUS 570 ដែលចតអែបចិញ្ចើមផ្លូវមុខយានដ្ឋាន និងរងរបួសហើយគ្មានលទ្ធភាពសងការខូចខាតឡើយ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត០២ទាបភ្លឺ ឈានចូលថ្ងៃសៅរិ៍ ទី៦ ខែមិនា ឆ្នាំ២០២១នេះ នៅចំណុចមុខយានដ្ឋានមួយកន្លែងយីហោ “គង់ ឡាយ” លេីផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាក្សីដែលជាអ្នកឃើញហេតុការណ៍បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក LEXUS LX570 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AP-7399 ដែលបើកយកទៅចតនៅចំណុចមុខយានដ្ឋានកើតហេតុខាងលើ ដោយកង់ម្ខាងលើថ្នល់ពាក់កណ្ដាល និងម្ខាងទៀតលើចិញ្ចើមផ្លូវពាក់កណ្ដាល ក្រោយមកស្រាប់តែមានបុរស២នាក់ ជាជាងផ្សារដែក ចេញពីផឹកពេលថែមម៉ោងធ្វើការ បានបើកម៉ូតូហុងដាឌ្រីមមួយគ្រឿង ពាក់ស្លាកលេខកណ្ដាល 1AI-7471 ឌុបគ្នា ធ្វើដំណើរតាមផ្លូវ២០០៤ ទិសដៅពីជើងទៅត្បូង ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកចំពីមុខរថយន្តទំនើបខាងលើ ដែលចតចោលលើចិញ្ចើមផ្លូវពាក់កណ្ដាលលើថ្នល់ពាក់កណ្ដាលនោះ រងការខូតខាតតែម្ដង តែសំណាងល្អ ភាគីខាងម៉ូតូទាំងពីរនាក់បានពាក់មួកការពារសុវត្ថិភាពក្បាលបានត្រឹមត្រូវ ទើបអាចការពារមិនអោយត្រូវរបួសក្បាល គ្រាន់តែរលាត់ដៃរលាត់ជើង និងគ្រេចជើងម្ខាងប៉ុណ្ណោះ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការត្រួតពិនិត្យនៅកន្លែងកើតហេតុ។ សូមរងចាំដំណឹងបន្ថែម!

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: