កូវីដ-១៩

ប្រទេសថៃរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៦៤នាក់ ដែលនាំឱ្យចំនួនឆ្លងសរុបមាន​ ២៦,៣០៥ នាក់

BY
autoadmin
March 6, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃសៅរ៍ ទី០៦​ ខែមីនា ឆ្នាំ២០២១​ បានរាយការណ៍ថា ប្រទេសថៃបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៦៤ករណី ដោយក្នុងនោះ​មាន ១០ករណី ជាការនាំចូលពីបរទេស ដែលធ្វើនាំឱ្យចំនួនសរុបនៃករណីជំងឺ COVID-19 ដែលប្រទេសនេះបានកត់ត្រាចាប់តាំងពីឆ្នាំមុនកើនដល់ ២៦,៣០៥ នាក់។ ពុំមានការស្លាប់ថ្មីត្រូវបានកត់ត្រាទេនៅថ្ងៃនេះ ដូច្នេះការស្លាប់សរុបនៅតែមាន ៨៥​ នាក់ដដែល។

គិតត្រឹមថ្ងៃសៅរ៍នេះចំនួនករណីជំងឺ COVID-19 ដែលបានបញ្ជាក់នៅក្នុងប្រទេសថៃ បានកើនឡើងដល់ ២៦,៣០៥ ករណី ដោយក្នុងនោះមាន ២៣,៤៧២​ ករណី ជាការចម្លងក្នុងសហគមន៍  ​ហើយ ២,៨៣៣ ករណី ជាអ្នកត្រឡប់ពីបរទេស។ រហូតមកដល់ពេលនេះមានអ្នកជំងឺ ២៥,៦៨៦ នាក់ បានជាសះស្បើយ និងត្រូវបានរំសាយចេញ និងមានអ្នកជំងឺ ៥៣៤នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យនៅឡើយ។​ ទូទាំងពិភពលោកមានករណីសរុប ១១៦.៦៧ លានករណី និងមានអ្នកស្លាប់សរុបចំនួន ២.៥៩ លាននាក់៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: