កូវីដ-១៩

រកឃើញគ្រូពេទ្យ និងជាម្ចាស់សម្ភពអ៉ឹមសុភីម្នាក់នៅខេត្តព្រៃវែងវិជ្ជមានកូវីដ១៩ ពេលនេះអាជ្ញាធរអំពាវនាវឲ្យអ្នកធ្លាប់ទៅព្យាបាលនៅទីនោះ មកពិនិត្យសុខភាព និងធ្វើតេស្តសំណាក

BY
Khmernote Media
March 7, 2021

យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តព្រៃវែង បានឲ្យដឹងថា ឈ្មោះ អ៉ឹម សុភី ជាគ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង និងជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភពអ៉ឹមសុភី គឺមានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ហើយបច្ចុប្បន្នអ្នកជម្ងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រៃវែង។ ពាក់ព័ន្ធនឹងហេតុការណ៍នេះ រដ្ឋបាលខេត្តចាត់តាំងបន្ទាន់ដល់មន្ទីរសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធដឹកនាំចុះស្រាវជ្រាវ កំណត់មុខសញ្ញាដែលពាក់ព័ន្ធរួមមាន៖

រូបតំណាង

១-មន្ត្រីបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុកពាមរក៍

២- អ្នកដែលបានមកសម្រាក និងពិនិត្យព្យាបាលនៅមន្ទីរសម្រាកព្យាបាល និងសម្ភពអ៉ឹម សុភី

៣- ក្រុមគ្រួសារ ប្រពន្ធ កូន និងអ្នករស់នៅជាមួយឈ្មោះ អ៉ឹម សុភី

៤- អ្នកដែលមានការពាក់ព័ន្ធផ្សេងៗទៀត

ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ក្នុងសហគមន៍ រដ្ឋបាលខេត្តព្រៃវែង សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភពអ៉ឹម សុភី គិតចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ សូមសហការជាមួយសមត្ថកិច្ច និងមន្ទីរជំនាញ ដោយត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅ មន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។

Share This Post: