ព័ត៌មានជាតិ

ក្មេងស្ទាវ ២នាក់នាំគ្នាជិះម៉ូតូ ទៅទះក្បាលជនបរទេសកំពុងជិះកង់ ហើយថតវិដេអូសើចក្អាកក្អាយ, មហាជនសំណូមពរឲ្យសមត្ថកិច្ចហៅមកអប់រំ

BY
Khmernote Media
March 7, 2021

ថ្មីៗនេះមានការរិះគន់ជាខ្លាំងបន្ទាប់ពីយុវជនមួយក្រុម ដែល ២នាក់បានជិះម៉ូតូ ឃើញជនបរទេសកំពុងជិះកង់សុខៗ ស្រាប់តែជិះទៅជិតរួចទះក្បាលជនបរទេសមួយដៃ ហើយនាំគ្នាថត និងសើចសប្បាយក្អាកក្អាយ។ ទង្វើនេះធ្វើឲ្យមហាជនរិះគន់ជាខ្លាំង និងសំណូមពរឲ្យសមត្ថកិច្ចចាត់វិធានការហៅមកអប់រំ ដើម្បីកុំឲ្យក្មេងស្ទាវបែបនេះធ្វើដូច្នេះដាក់ជនបរទេស ព្រោះនាំឲ្យគេវាយតម្លៃប្រទេសយើង។

យ៉ាងណាមិញនៅក្នុងវិដអូ ប៉ុន្មានវិនាទីខាងក្រោមបានបង្ហាញទីតាំងដូចជ្រោយចង្វារ និងមានស្លាកលេខម៉ូតូ 1HK: 2418 ហើយគណនី Tiktok ឈ្មោះ Lim broken heart ជាអ្នកបង្ហោះ។ សូមប្រិយមិត្តទស្សនាវិដេអូខាងក្រោម៖

 

Share This Post: