កូវីដ-១៩

គិតទល់ពេលនេះ អ្នកឆ្លងកូវីដ១៩ សរុបនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កើនដល់ ៥០១នាក់

BY
Khmernote Media
March 8, 2021

នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន២៤នាក់ និងមានករណីជាសះស្បើយថ្មី០៧នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង២៤នាក់នោះ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់ ដែលមាននៅខេត្តកណ្តាល ០៣នាក់ រាជធានីភ្នំពេញ ១២នាក់ ខេត្តកំពង់ចាម ០១នាក់ ខេត្តកំពង់ធំ ០១នាក់ និងខេត្តព្រះសីហនុ ០៧នាក់។ ចំណែកឯអ្នកជាសះស្បើយទាំង០៧នាក់ ក៏សុទ្ធតែជាអ្នកជំងឺពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់ផងដែរ។

គិតមកទល់ពេលនេះ ចំនួនឆ្លងកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើនឡើងសរុប ៥០១នាក់ (ស្រី ២៤៨នាក់ និងប្រុស ២៥៣នាក់) និងមានអ្នកជាសះស្បើយកើនឡើងសរុប ៣១នាក់ (ស្រី ១៥នាក់ និងប្រុស ១៦នាក់) ផងដែរ។

Share This Post: