ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ខៀវ កាញារីទ្ធ ឲ្យដឹងថា ព្រឹកនេះ រថយន្តសុខាភិបាល បានទៅយកអ្នកពាក់ព័ន្ធនៅសម្ភពលោក អ៉ឹម សុភី បញ្ជូនទៅធ្វើចត្តាឡីស័កខេត្ត ចំនួនសរុប ២១ នាក់

    BY Khmernote Media March 8, 2021
    ឯកឧត្តម ខៀវ កាញារីទ្ធ ឲ្យដឹងថា ព្រឹកនេះ រថយន្តសុខាភិបាល បានទៅយកអ្នកពាក់ព័ន្ធនៅសម្ភពលោក អ៉ឹម សុភី បញ្ជូនទៅធ្វើចត្តាឡីស័កខេត្ត ចំនួនសរុប ២១ នាក់

    ថ្មីៗនេះ រដ្ឋបាលខេត្តព្រៃវែង បានប្រកាសរកឃើញ បុគ្គលឈ្មោះ អ៉ឹម សុភី ជាគ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង និងជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភពអ៉ឹមសុភី គឺមានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ហើយបច្ចុប្បន្នអ្នកជម្ងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រៃវែង។

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ ឯកឧត្តមរដមន្ដ្រី ខៀវ កញ្ញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ នេះ បានឲ្យដឹងថា “មន្ទីរព័ត៌មានខេត្តព្រៃវែងសូមគោររាយការណ៍ ជូនឯកឧត្តម : នៅថ្ងៃទី៨ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង ៩ ២០ នាទី ព្រឹករថយន្តសុខាភិបាល បានយកអ្នកស្នាក់នៅព្យាបាលនៅសម្ភព លោក អ៉ឹម សុភី បញ្ជូនទៅធ្វើចត្តាឡីស័ក ខេត្ត ចំនួន សរុប ២១ នាក់ ស្រី ១០ នាក់ រថយន្តសុខាភិបាលជើងទី១ដឹកបានចំនួន១០នាក់ ស្រី ៧នាក់ ក្មេងតូច ១នាក់ ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ !”៕

    Share This Post: