ព័ត៌មានជាតិ

មិនចាំយូរ! ពេលនេះសមត្ថកិច្ច​ចាប់​បានហើយ ក្មេងស្ទាវដែលជិះម៉ូតូ ទះក្បាលរបស់ជនបរទេសកំពុងជិះកង់ ទុកជាការសប្បាយ និងថតដាក់ Tiktok

BY
Khmernote Media
March 8, 2021

មុននេះស្នងការរាជធានីភ្នំពេញ បានបង្ហោះឲ្យដឹងថាក្មេងស្ទាវដែលជិះម៉ូតូហើយឌុបម្នាក់ទៀត ទៅទះក្បាលរបស់ជនបរទេសកំពុងជិះកង់ ពេលនេះត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារធ្វេីការឃាត់ខ្លួនបានហេីយនៅព្រឹកថ្ងៃទី០៨​ ខែមីនា​ ឆ្នាំ២០២១ ។ គួរបញ្ជាក់ថា តាមព័ត៌មានឲ្យដឹងថា​ អ្នកឌុបឈ្មោះ​ អាឡេង​ ផ្ទះនៅ​ ភូមិ​ គៀនឃ្លាំង​ សង្កាត់​ ជ្រោយ​ចង្វារ​។ សូមប្រិយមិត្តតាមដានព័ត៌មាននេះជាមួយខ្មែរណូតទាំងអស់គ្នា។

គួរបញ្ជាក់ថា ថ្មីៗនេះមានការរិះគន់ជាខ្លាំងបន្ទាប់ពីយុវជនមួយក្រុម ដែល ២នាក់បានជិះម៉ូតូ ឃើញជនបរទេសកំពុងជិះកង់សុខៗ ស្រាប់តែជិះទៅជិតរួចទះក្បាលជនបរទេសមួយដៃ ហើយនាំគ្នាថត និងសើចសប្បាយក្អាកក្អាយ។ ទង្វើនេះធ្វើឲ្យមហាជនរិះគន់ជាខ្លាំង និងសំណូមពរឲ្យសមត្ថកិច្ចចាត់វិធានការហៅមកអប់រំ ដើម្បីកុំឲ្យក្មេងស្ទាវបែបនេះធ្វើដូច្នេះដាក់ជនបរទេស ព្រោះនាំឲ្យគេវាយតម្លៃប្រទេសយើង។

យ៉ាងណាមិញនៅក្នុងវិដអូ ប៉ុន្មានវិនាទីខាងក្រោមបានបង្ហាញទីតាំងដូចជ្រោយចង្វារ និងមានស្លាកលេខម៉ូតូ 1HK: 2418 ហើយគណនី Tiktok ឈ្មោះ Lim broken heart ជាអ្នកបង្ហោះ។ សូមប្រិយមិត្តទស្សនាវិដេអូខាងក្រោម៖

Share This Post: