កូវីដ-១៩

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់តាមតេឡេក្រាមថា គិតមកទល់យប់នេះ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៤៩នាក់បន្ថែមទៀត មានទាំងមន្រ្តីរាជការ​ និងអ្នកសិល្បៈ

BY
Khmernote Media
March 8, 2021

រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសផ្ញើជូនជនរួមជាតិតាមប្រព័ន្ធតេឡេក្រាម ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា ដែលបាននឹងកំពុងរីករាលដាលខ្លាំងឡើងៗ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា រហូតមកទល់នឹងយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ ការរកឃើញវីរុសកូវីដ១៩ ចំនួនអ្នកឆ្លងថ្មីរហូតដល់ទៅ៤៩នាក់ គិតតែនៅទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ ខេត្តព្រែវែង និងមានផ្នែកខ្លះនៅខេត្តកណ្តាល។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ឥលូវនេះមានការឆ្លងនៅក្នុងក្របខណ្ឌនគរបាល មន្ត្រីរាជការ រហូតដល់សិល្បៈករសិល្បៈការិនីផងដែរ។ សម្តេចក៏បានអំពាវនាវចំពោះក្រុមគ្រួសារសូមកុំអោយកូនៗចេញក្រៅផ្ទះ គ្រប់គ្រងកូនឲ្យនៅក្នុងផ្ទះ សម្រាប់មនុស្សចាស់ និងមនុស្សពេញវ័យ បើមិនចាំបាច់ទេ កុំចេញក្រៅផ្ទះ តែបើចាំបាច់ត្រូវចេញ ត្រូវតែពាក់ម៉ាស់៕

Share This Post: