ព័ត៌មានជាតិ

ដំណឹងបន្ទាន់ ! សម្តេចតេជោ បញ្ជាអោយបុគ្គលិក ៩០% នៃស្ថាប័នរដ្ឋតាមក្រសួង ធ្វើការតាមផ្ទះ លើកលែងតែនគរបាល យោធា និងគ្រូពេទ្យ

BY
Khmernote Media
March 8, 2021

នៅយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចេញសារសំលេងពិសេសមួយជូនទៅកាន់ជនរួមជាតិក៏ដូចជាមន្ត្រីរាជការទូទាំងប្រទេស។ ក្នុងនោះសម្តេចតេជោ បានបញ្ជាក់ថាគិតត្រឹមយប់នេះ មានអ្នកឆ្លងចំនួនដល់ទៅ៤៩នាក់ ហើយក្នុងនោះមានទាំងមន្ត្រីក្របខណ្ឌនគរបាល មន្ត្រីរាជការ សិល្បៈករ សិល្បៈការនីថែមទៀតផង។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាអោយស្ថាបន័និមួយៗរបស់រាជរដ្ឋាភិបាល ស្ថាប័ននិតិបញ្ញត្តិ សូមផ្អាកជាបណ្តោះអាសន្ននូវស្ថាប័ន ប៉ុន្តែត្រូវមានមនុស្សនៅធ្វើការប្រចាំការ តែយ៉ាងហោចណាស់មានមនុស្សតិចតួច ហើយមនុស្សភាគច្រើនត្រូវធ្វើការនៅតាមផ្ទះ ក្នុងរយៈពេលយ៉ាងតិច ៧ថ្ងៃ ក្រោយ៧ថ្ងៃហើយនោះ សម្តេចនឹងធ្វើការជូនដំណឹងបន្ថែមទៅកាន់ស្ថាប័នទាំងនោះ ដោយការធ្វើបែបនេះដើម្បីបញ្ចៀសបាននូវហានិភ័យ ដែលយើងមិនទាន់ស្គាល់ នូវអ្នកដែលមានការពាក់ព័ន្ធ ព្រោះវាពិតជាច្របូកច្របល់ខ្លាំងណាស់នៅពេលនេះ។

សម្តេចតេជោ ក៏បានបញ្ជាក់បន្ថែមទៀតថា ការបិទស្ថាប័នជាបណ្តោះអាសន្ននេះ​មិនមែនជាការបិទទាំងស្រុងនោះទេ ក៏ប៉ុន្តែសូមអោយកាត់បន្ថយចំនួនមនុស្សយ៉ាងតិច៩០% ហើយមានមនុស្សតែមួយចំនួនតូចប៉ុណ្ណោះ នៅធ្វើការប្រចាំការ៕

Share This Post: