កូវីដ-១៩

គ្រូពេទ្យនៅខេត្តព្រៃវែង ដែលឆ្លងជំងឺកូវីដ-១៩ បានចម្លងទៅមនុស្ស១១នាក់ ដែលរកឃើញវិជ្ជមាននៅថ្ងៃនេះ

BY
Khmernote Media
March 8, 2021

រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសផ្ញើជូនជនរួមជាតិតាមប្រព័ន្ធតេឡេក្រាម ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា ដែលបាននឹងកំពុងរីករាលដាលខ្លាំងឡើងៗ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា រហូតមកទល់នឹងយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ ការរកឃើញវីរុសកូវីដ១៩ ចំនួនអ្នកឆ្លងថ្មីរហូតដល់ទៅ៤៩នាក់ គិតតែនៅទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ ខេត្តព្រែវែង និងមានផ្នែកខ្លះនៅខេត្តកណ្តាល។

ក្នុងនោះដែរសម្តេចតេជោ បានបញ្ជាក់ថា គ្រូពេទ្យម្នាក់នៅខេត្តព្រៃវែង ឆ្លងជំងឺកូវីដ-១៩ ហើយបានចម្លងទៅកាន់មនុស្ស១១នាក់ផ្សេងទៀត តើគប្បីគួរបិទសាលារៀននៅក្នុងតំបន់នោះរឺទេ ដោយសម្តេច ទុកលទ្ធភាពនេះអោយឯកឧត្តម អភិបាលខេត្តព្រៃវែង ធ្វើការពិនិត្រជាក់ស្តែង ថាត្រូវធ្វើការបិទរឺយ៉ាងណានៅក្នុងតំបន់នោះ៕

Share This Post: