កូវីដ-១៩

បុគ្គលិកហាងម៉ាស្សា “ឡេស៍រីឡេកស្ប៉ា” ចំនួន៣នាក់ឆ្លងកូវីដ១៩, ពេលនេះក្រសួងអំពាវនាវឲ្យអ្នកធ្លាប់ចូលហាងម៉ាស្សានោះមកធ្វើតេស្ត

BY
Khmernote Media
March 8, 2021

យោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាល បានឲ្យដឹងថា ហាងម៉ាស្សាឈ្មោះ ឡេស៍រីឡេកស្ប៉ា (Let’s Relex Spa) ដែលមានអាសយដ្ឋាននៅផ្ទះលេខ២១ ផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ មានអ្នកជំងឺកូវីដ១៩ ម្នាក់ជាស្ត្រីជនជាតិចិន (មិនចាំថ្ងៃ) បានទៅប្រើប្រាស់សេវានៅទីនោះ។

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយពីការយកវត្ថុសំណាកលើកទី១ បានចំនួន៤៧នាក់ ដែលជាបុគ្គលិកមកពីសាខាទាំង៣ទីតាំងរបស់ហាងម៉ាស្សានេះរួចមក ហើយហាងទាំង៣ទីតាំងនោះ ក៏មានទទួលភ្ញៀវតាមទម្លាប់ធម្មតាដោយមានការផ្លាស់ប្តូរបុគ្គលិកពីទីតាំងមួយទៅទីតាំងមួយ ក្នុងចំណោមទីតាំងទាំង៣ ក្នុងរយៈពេលមួយសប្តាហ៍ម្តង។

ក្រោយយកវត្ថុសំណាកលើកទី២ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ លទ្ធផលវិភាគមន្ទីរពិសោធន៍បានបង្ហាញថា មានករណីវិជ្ជមានវីរុសកូវីដ១៩ លើបុគ្គលិកហាងម៉ាស្សានោះចំនួន០៣នាក់។ សូមអានព័ត៌មានលំអិតខាងក្រោម៖

Share This Post: