ព័ត៌មានជាតិ

បិទសាលារៀនទាំងអស់នៅស្រុកពាមរក៍ ខេត្តព្រៃវែង ជាបណ្តោះអាសន្ន ដើម្បីចៀសវាងការឆ្លងកូវីដ-១៩ ទ្រង់ទ្រាយធំ

BY
Khmernote Media
March 8, 2021

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលក្រុមការងារយើងទើបទទួលបាននៅមុននេះបន្តិចបានអោយដឹងថា ដោយសារមានការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅស្រុកពាមរក៍ ខេត្តព្រៃវែង និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ក្រសួងសម្រេចផ្អាកដំណើរការសាលារៀនទាំងអស់ ទាំងរដ្ឋ និងឯកជន នៅស្រុកពាមរក៍ ខេត្តព្រៃវែង ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងថ្មី។

គួរបញ្ជាក់ផងដែរថា នៅយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសផ្ញើជូនជនរួមជាតិតាមប្រព័ន្ធតេឡេក្រាម ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា ដែលបាននឹងកំពុងរីករាលដាលខ្លាំងឡើងៗ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា រហូតមកទល់នឹងយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ ការរកឃើញវីរុសកូវីដ១៩ ចំនួនអ្នកឆ្លងថ្មីរហូតដល់ទៅ៤៩នាក់ គិតតែនៅទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ ខេត្តព្រែវែង និងមានផ្នែកខ្លះនៅខេត្តកណ្តាល៕

Share This Post: