ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកណ្តាល ប្រកាសបិទបណ្តោះអាសន្នមិនឲ្យជនបរទេសធ្វើដំណើរចេញ-ចូល តំបន់ទីប្រជុំជនជ្រៃធំ ស្រុកកោះធំ ក្រោយរកឃើញវិជ្ជមានកូវីដ ៥នាក់លើជនបរទេសនៅតំបន់នោះ

    BY Khmernote Media March 9, 2021
    រដ្ឋបាលខេត្តកណ្តាល ប្រកាសបិទបណ្តោះអាសន្នមិនឲ្យជនបរទេសធ្វើដំណើរចេញ-ចូល តំបន់ទីប្រជុំជនជ្រៃធំ ស្រុកកោះធំ ក្រោយរកឃើញវិជ្ជមានកូវីដ ៥នាក់លើជនបរទេសនៅតំបន់នោះ

    យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តកណ្តាលបានឲ្យដឹងថា ដោយយោងលើលទ្ធផលតេស្តរហូតមកដល់ពេលនេះ មានជនបរទេសចំនួន ៥នាក់ ត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ នៅតំបន់ទីប្រជុំជនជ្រៃធំ ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ។ ដូច្នេះដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍ រដ្ឋបាលខេត្ត សូមធ្វើការណែនាំ ដូចខាងក្រោម៖

    ១- បិទជាបណ្តោះអាសន្នចំពោះកាស៊ីណូ និងសណ្ឋាគារជីងសាគុងហ្គូ កាស៊ីណូព្រីន កាស៊ីណូក្រោន កាស៊ីណូហ្ក្រេន កាស៊ីណូកាឡាក់ស៊ី និងកាស៊ីណូយុងយ័ន។

    ២- បិទជាបណ្តោះអាសន្នមិនឲ្យជនបរទេសធ្វើដំណើរចេញ-ចូលទីប្រជុំជនជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ

    ៣- ត្រូវសហការអនុវត្តជាបន្ទាន់ក្នុងការប្រមូលជនបរទេស និងមុខសញ្ញាពាក់ព័ន្ធ ធ្វើតេស្តសំណាកឲ្យបានត្រឹមត្រូវ និងរៀបចំប៉ុស្តិ៍ប្រចាំការ ដើម្បីគ្រប់គ្រងមណ្ឌលចត្តាឡីស័កឲ្យបានម៉ឺងម៉ាត់

    ៤- ត្រូវយកចិត្តទុកដាក់ខ្ពស់ ណែនាំបន្ថែមលើការងារបង្ការការពារការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល។

    Share This Post: