កូវីដ-១៩
ក្រសួងប្រកាសជាផ្លូវការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៤៩នាក់ទៀត ក្នុងនោះមានជនជាតិខ្មែរ ១៩នាក់
BY Khmernote Media
March 9, 2021
នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៤៩នាក់ និងមានករណីជាសះស្បើយថ្មី២១នាក់ផងដែរ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៤៩នាក់នោះ គឺមាន០១នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៤៨នាក់ទៀត ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ចំណែកឯអ្នកជាសះស្បើយទាំង២១នាក់មាន០១នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង២០នាក់ទៀត ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖
