កូវីដ-១៩
អាជីវករម្នាក់មានវិជ្ជមានកូវីដ-១៩ បានទៅលក់សំលៀកបំពាក់នៅផ្សារបាត់ដឹង កាលពីថ្ងៃទី០៦ មីនា កន្លងទៅនេះ
BY Khmernote Media
March 9, 2021
សេចក្តីជូនដំណឹងមួយរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ស្តីពីស្ត្រីអាជីវករម្នាក់ បានយកសំលៀកបំពាក់ទៅលក់នៅផ្សារបាត់ដឹង ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានរកឃើញវិជ្ជមានកូវីដ-១៩ ដោយពេលនេះគាត់ត្រូវបានដាក់អោយសម្រាកព្យាបាលនៅសណ្ឋាគារ Great Duke រាជធានីភ្នំពេញ។

ក្នុងនោះដែររដ្ឋបាលខេត្តបានបញ្ជាក់ផងដែរថាកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ ស្ត្រីអាជីវកររូបនេះ បានទៅលក់សំលៀកបំពាក់ទៅលក់នៅក្នុងផ្សារបាត់ដឹងក្នុងចន្លោះម៉ោង១៣:០០ ដល់ម៉ោង ១៦:០០ រសៀល ហើយបច្ចុប្បន្នរដ្ឋបាលខេត្ត បានធ្វើការបិទតូចផ្សារបាត់ដឹងចំនួន១២តូប ជាបណ្តោះអាសន្ន និងចុះយកសំណាកអាជីវករចំនួន២៥នាក់។ អាស្រ័យដូចនេះសូមអ្នកដែលដឹងខ្លួនថាបានពាក់ព័ន្ធ រឺមានរោគសញ្ញាសង្ស័យណាមួយ សូមមេត្តារួសរាន់ទៅមណ្ឌលសុខភាព រឺមន្ទីរពេទ្យបង្អែកដែលនៅជិតលំនៅដ្ឋាន ព្រមទាំងរាយការណ៍បន្ទាន់ទៅកាន់អាជ្ញាធរមូលដ្ឋាន៕

