កូវីដ-១៩
បន្ទាន់ ! ខេត្តកោះកុង សម្រេចអោយផ្អាកពិធីមង្គលការ និងពិធីជប់លៀងនានា នៅស្រុកគិរីសាគរ និងស្រុកបូទុមសាគរ
BY Khmernote Media
March 9, 2021
អាជ្ញាធរស្រុកចំនួន២នៅខេត្តកោះកុង គឺស្រុកគិរីសាគរ និងស្រុកបូទុមសាគរ បានសម្រេចអោយផ្អាកជាបណ្តោះអាសន្ន រាល់កម្មវិធីមង្គលការ និងពិធីជប់លៀងនានា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ទ្រង់ទាយធំ។

នៅក្នុងសេចក្តីជម្រាបជូនដំណឹងនេះដែរ រដ្ឋបាលស្រុកទាំង២ បានណែនាំដល់មេឃុំទាំងអស់ ចំណុះឲ្យរដ្ឋបាលស្រុក ធ្វើការចុះណែនាំផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋអោយធ្វើការផ្អាកជាបណ្តោះអាសន្ន ពិធីមង្គលការ និងពិធីជប់លៀងនានា ចាប់ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ នេះតទៅ រហូតមានការជូនដំណឹងជាថ្មីម្តងទៀត៕

