ព័ត៌មានជាតិ
រដ្ឋបាលស្រុកពួក ខេត្តសៀមរាប សម្រេចផ្អាកសាលារៀនក្នុងស្រុក ចំនួន១៩កន្លែង រយ:ពេល២សប្តាហ៍
BY Khmernote Media
March 9, 2021
យោងតាមលិខិតមួយច្បាប់របស់ការិយាល័យអប់រំ យុវជន និងកីឡា ស្រុកពួក បានឲ្យដឹងថា នៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ សាលារៀនមួយចំនួន ១៩កន្លែង ស្ថិតក្នុងឃុំចំនួន៤ នៃស្រុកពួក ខេត្តសៀមរាប ត្រូវបានផ្អាកជាបណ្ដោះអាសន្ន រយ:ពេល ២សប្ដាហ៍។

លិខិតដដែល បង្ហាញថា សាលារៀនដែលផ្អាកដំណើរការទាំងនោះ រួមមាន៖ ឃុំខ្នាត ចំនួន ៦សាលារៀន, ឃុំពួក ចំនួន ៥សាលារៀន, ឃុំសំរោយា ចំនួន ៣សាលារៀន, និងឃុំកែវពណ៌ ចំនួន៥សាលារៀន។
ការសម្រេចផ្អាកនេះ យោងទៅតាមការពិភាក្សាជាមួយលោកអភិបាល នៃគណ:អភិបាលស្រុក ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នាពេលបច្ចុប្បន្ន៕
