កូវីដ-១៩
ស្រ្តីម្នាក់ធ្វើការនៅខេត្តព្រះសីហនុ លួចជិះតាក់ស៊ីម៉ោង ១១យប់ មកភ្នំពេញ ហើយបន្តជិះរថយន្តក្រុងទៅផ្ទះនៅសៀមរាបទៀត ស្រាប់តែរកឃើញថាឆ្លងជំងឺកូវីដ-១៩
BY Khmernote Media
March 9, 2021
នៅយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះដែរ រដ្ឋបាលខេត្តសៀមរាបបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការរកឃើញវិជ្ជមានកូវីដ-១៩ លើកទី១ ទៅលើស្ត្រីមួយរូប ឈ្មោះ ហ៊ន់ ស៊ីនឿត ភេទស្រី អាយុ៣២ឆ្នាំ ដែលជាអ្នកធ្វើការនៅសណ្ឋាគារ ជិនយិនថៃ ខេត្តព្រះសីហនុ ហើយធ្វើដំណើរមកកាន់លំនៅឋាន នៅភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។

បើតាមការស្រាវជ្រាវរបស់ក្រុមការងាររដ្ឋបាលខេត្ត បានអោយដឹងថាស្ត្រីខាងលើបានចេញដំណើរពីខេត្តព្រះសីហនុ នៅវេលាម៉ោង ២៣:០០នាទី យប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ តាមរយៈរថយន្តតាក់ស៊ី មកដល់រាជធានីភ្នំពេញ ហើយបានបន្តដំណើរតាមរថយន្តក្រុងមកដល់ខេត្តសៀមរាប នៅវេលាម៉ោង ១៧:៣០នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១។ រដ្ឋបាលខេត្តសៀមរាប អំពាវនាវដល់អ្នកដែលមានការពាក់ព័ន្ធស្ត្រីខាងលើ សូមទំនាក់ទំនងក្រុមការងារប្រចាំការ និងយកសំណាក៕



