ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ព្រឹកថ្ងៃទី ១០ មីនា នេះ ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ រហូតដល់ទៅ ៦៤នាក់ បន្ថែមទៀត

    BY Khmernote Media March 10, 2021
    ព្រឹកថ្ងៃទី ១០ មីនា នេះ ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ រហូតដល់ទៅ ៦៤នាក់ បន្ថែមទៀត

    ព្រឹកថ្ងៃទី ១០ មីនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសឲ្យដឹងពីករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួនរហូតដល់ទៅ ៦៤នាក់ និងមានករណីជាសះស្បើយចំនួន ១១នាក់។ គួរបញ្ជាក់ថាចំនួនអ្នកឆ្លងជំងឺកូវីដ១៩ សរុបមានចំនួន ៦១៣នាក់ គិតមកត្រឹមថ្ងៃទី ១០ មីនា ២០២១នេះ ។

    នៅក្នុងលិខិតរបស់ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ផងដែរថា អ្នកវិជ្ជមានកូវីដ១៩ថ្មី ទាំង៦៤នាក់ នោះគឺ នៅ ភ្នំពេញ (២៧), សៀមរាប (១), កណ្ដាល (២៩), ព្រៃវែង (៥), ព្រះសីហនុ (២) ។ សូមប្រិយមិត្តអានសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលខាងក្រោមនេះ៖

    Share This Post: