ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    រដ្ឋបាលស្រុកបាធាយ បញ្ជាក់ថា មានស្ត្រីម្នាក់ផ្ទុកវីរុសកូវីដ១៩ ធ្លាប់ទៅលក់ខោអាវនៅផ្សារផ្អាវ ពេលនេះអាជ្ញាធររកឃើញអ្នកប៉ះពាល់ផ្ទាល់ ៣នាក់ កំពុងយកសំណាកទៅពិនិត្យ និងអំពាវនាវអ្នកពាក់ព័ន្ធមកពិនិត្យសុខភាព

    BY Khmernote Media March 10, 2021
    រដ្ឋបាលស្រុកបាធាយ បញ្ជាក់ថា មានស្ត្រីម្នាក់ផ្ទុកវីរុសកូវីដ១៩ ធ្លាប់ទៅលក់ខោអាវនៅផ្សារផ្អាវ ពេលនេះអាជ្ញាធររកឃើញអ្នកប៉ះពាល់ផ្ទាល់ ៣នាក់ កំពុងយកសំណាកទៅពិនិត្យ និងអំពាវនាវអ្នកពាក់ព័ន្ធមកពិនិត្យសុខភាព

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលស្រុកបាធាយ ខេត្តកំពង់ចាម បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលនៅតំបន់ផ្សារផ្អាវ ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ដែលមានទំនាក់ទំនងជាមួយនឹង ឈ្មោះ លន់ រ៉ែម ភេទស្រី អាយុ៤២ឆ្នាំ បានមកលក់ខោអាវនៅផ្សារផ្អាវ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១កន្លងទៅ ក្រោយមកក៏បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ សូមអញ្ជើញទៅធ្វើពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ និងត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់។

    អាជ្ញាធរក៏បានស្រាវជ្រាវ រកឃើញស្ត្រី០៣នាក់ បានប៉ះពាល់ផ្ទាល់ជាមួយនឹងឈ្មោះ លន់ រ៉ែម ត្រូវបានយកទៅធ្វើចត្តាឡីស័ករួចហើយ និងរងចាំលទ្ធផលសំណាក។ សូមអាចសេចក្តីប្រកាសព័ត៌មានលំអិត របស់ រដ្ឋបាលស្រុកបាធាយដូចខាងក្រោម៖

    Share This Post: