ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឧកញ៉ា នឹម វណ្ណៈ កូនស្រីបង្កើតលោកជំទាវ ហ៊ុន ស៊ីណាត ឧបត្ថម្ភថវិកា ១០០០$ និងរទេះកូនង៉ែតមួយគ្រឿង ជូននគរបាលនារីដែលបំបៅកូនពេលកំពុងបំពេញការងារ ដោយទើបត្រូវអធិការស្រុក សៀមប៉ាង ហៅមកធ្វើកិច្ចសន្យា

    BY Khmernote Media March 10, 2021
    ឧកញ៉ា នឹម វណ្ណៈ កូនស្រីបង្កើតលោកជំទាវ ហ៊ុន ស៊ីណាត ឧបត្ថម្ភថវិកា ១០០០$ និងរទេះកូនង៉ែតមួយគ្រឿង ជូននគរបាលនារីដែលបំបៅកូនពេលកំពុងបំពេញការងារ ដោយទើបត្រូវអធិការស្រុក សៀមប៉ាង ហៅមកធ្វើកិច្ចសន្យា

    កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយក្រោយពេលដែលសមត្ថកិច្ចនារីមួយរូបបានបង្ហោះរូបថតបំបៅដោះកូន ពេលកំពុងបំពេញការងារក្នុងផែនចរាចរណ៍ រហូតមានការ share ចែករំលែកតៗគ្នាពេញបណ្តាញសង្គម។ ស្រាប់តែភ្លាមៗរូបគាត់ត្រូវបានថ្នាក់លើព្រមាន និងបានចេញមុខសំទោសមហាជនជាសាធារណៈ។ ស្រាប់តែនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា រូបនេះត្រូវបានអធិការស្រុកសៀមប៉ាង អោយធ្វើកិច្ចសន្យាមួយទៀត ដោយអះអាងថាបំបៅកូនបែបនេះជារឿងមិនសមរម្យ ធ្វើអោយប៉ះពាល់ដល់កិត្តិយសអង្គភាពនគរបាល និងប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ។

    យោងតាមគណនីហ្វេសបុករបស់លោក អ៊ឹម ជីវ៉ា បានឲ្យដឹងថា៖ សូមជួយស៊ែដល់ប្អូនស្រីប៉ូលិសអោយបានមកទទួលថវិកាចំនួន 1000$ និងរទេះកូនង៉ែតមួយគ្រឿង ពី លោកជំទាវឧកញ៉ា នឹម វណ្ណៈ និងឯឧត្តម ម៉ម សុខវិសាល ដែលជាកូនបង្កើតអ្នកម្តាយជំទាវ ហ៊ុន ស៊ីណាត ! តាងនាមខ្ញុំបាទ អ៉ឹម ជីវ៉ា តំណាង លោកជំទាវ ឧកញ៉ា នឹម វណ្ណៈ និងក្រុមគ្រួសារ សូមប្រកាសដល់ប្អូនស្រី ប៉ូលីស ឈ្មោះ ស៊ីថុង សុខា អនុសេនីយ៍ទោស៊ីថុង សុខា អត្តលេខ71655 ដែលបំបៅដោះកូននៅកន្លែងធ្វើការនិងស្លៀកឈុតឯកសណ្ឋានកាលពីថ្ងៃទី02/03/2021កន្លងមកនេះ ! ។

    បន្ទាប់ពីឃើញការផុសនេះហើយធ្វើអោយលោកជំទាវឧកញ៉ា នឹម វណ្ណៈ និងក្រុមគ្រួសារ មានក្តីអាណិតអាសូចំពោះប្អូនស្រីប៉ូលិសរូបនេះ និងសូមឧបត្ថម្ភថវិការចំនួន 1000$ និងរទេះកូនក្មេងមួយគ្រឿងជូនប្អូនស្រី ដើម្បីចិញ្ចឹមកូននិងដោះស្រាយជីវភាពបន្ថែមលើមុខងារបច្ចុប្បន្ន ។
    ខ្ញុំបាទ អុឹមជីវ៉ា តំណាងអោយលោកជំទាវឧកញ៉ា នឹម វណ្ណៈ សូមបញ្ជាក់ជូនប្អូននិងបណ្តារសារពត៌មាននិងបងសមត្ថកិច្ចថា : ការជួយបរិច្ចាគថវិការចំនួន 1000$ និងរទេះមួយគ្រឿងនេះ មិនមែនជាការលូកដៃជ្រៀតជ្រែតចូលដែនសមត្ថកិច្ច ក្នុងន័យបន្ទោសបង្អាក់ក្នុងរូបភាពណាមួយឡើយ គឺការជួយនេះ លោកជំទាវនឹម វណ្ណៈ និងក្រុមគ្រួសារ លោកជួយដោយមើលឃើញថា
    1 . ប្អូនស្រីប៉ូលិស គឺជាស្រ្តីដ៏គំរូមួយរូប ដែលលះបង់ភាពអៀនខ្មាស នៅទីសារធារណៈដើម្បីកូន
    2. ប្អូនស្រីប៉ូលីស ទោះបីមានកូនខ្លួនដែលមិនអាចដកឃ្លារួច តែប្អូនស្រីសុខចិត្តបំពេញការព្វកិច្ចក្នុងនាមជាមន្រ្តីរាជការមួយរូបដើម្បីបំរើដល់ផលប្រយោជន៍ប្រជាពលរដ្ឋយើង ។
    3. ប្អូន គឺជាមាតា ដែលសុខចិត្តនឿយហត់មិនថានៅកន្លែងណា ឬបំពេញការព្វកិច្ចហត់នឿយយ៉ាងណាក៏ប្អូននៅខិតខំដើម្បីគ្រួសារនិងកូនរបស់ប្អូន ប្រៀបបីដូចជាបទចំរៀងដែលមានចំនងជើងថា ទឹកដោះជាឈាម .ល.។
    ទី4 . លោកជំទាវអាណិតស្រលាញ់ប្អូនក្នុងនាមយើងជាខ្មែរដូចគ្នាខ្មែរស្រលាញ់ខ្មែរ យើងមានថ្ងៃនេះក៏ដោយសារតែមានសុខសន្តិភាពក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
    អ្វីដែលខ្ញុំបាទបានជំរាបជូនខាងលើសូមបងប្អូនមិត្តដែលលេងនូវបណ្តាញសង្គមFacebook សូមមេត្តាជួយស៊ែអោយគាត់ដឹងផង ឬសូមខលមកលេខខ្ញុំបាទអុឹម ជីវ៉ា ផ្ទាល់ លេខទូរស័ព្ទ 015 55 82 13 សូមអរគុណ ។ តំណាងអោយលោកជំទាវឧកញ៉ា នឹម វណ្ណៈ ដោយក្តីគោរពពីខ្ញុំបាទ អុឹម ជីវ៉ា

    Share This Post: