កូវីដ-១៩
បន្ទាន់! ខេត្តកំពង់ស្ពឺ សម្រេចផ្អាកពិធីអាពាហ៍ពិពាហ៍ និងពិធីជប់លៀងផ្សេងៗបណ្តោះអាសន្ន ដោយសារតែកូវីដ
BY Khmernote Media
March 10, 2021
យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ដោយសារតែស្ថានភាពបច្ចុប្បន្នជំងឺកូវីដ១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បាននិងកំពុងរីករាលដាលក្នុងសហគមន៍គួរឲ្យព្រួយបារម្ភ ដូចនេះដើម្បីចូលរួមទប់ស្កាត់ បង្ការការពារ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្តកំពង់ស្ពឺ ធ្វើការណែនាំឲ្យបងប្អូនផ្អាកជាបណ្តោះអាសន្ននូវកម្មវិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងពិធីជួបជុំផ្សេងៗ ដែលមានមនុស្សចូលរួមច្រើន ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ តទៅរហូតដល់មានការជូនដំណឹងជាថ្មី។

ជាមួយគ្នានេះ ត្រូវបន្តណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ “៣កុំ ៣ការពារ”៕
