ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នាំយកថវិកា ៥០ម៉ឺនរៀលរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ​សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ ជូននគរបាលស្រីដែលបំបៅដោះកូន ពេលបំពេញការងារ

    BY Khmernote Media March 10, 2021
    ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នាំយកថវិកា ៥០ម៉ឺនរៀលរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ​សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ ជូននគរបាលស្រីដែលបំបៅដោះកូន ពេលបំពេញការងារ

    នៅមុននេះបន្តិចដែរស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នាំយកអំណោយថវិកា ៥០ម៉ឺនរៀលរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ​សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ ជូននគរបាលស្រីដែលបំបៅដោះកូន ពេលបំពេញការងារ ក្រោយពេលដែលលោកស្រីអធិការរងទទួលការងារចរាចរណ៍រូបនេះ ត្រូវបានថ្នាក់លើអោយធ្វើកិច្ចសន្យា កាលពីម្សិលមិញនេះ។

    បើតាមការបង្ហោះនៅលើទំព័រ Facebook ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានរៀបរាប់ថា៖ “ស្ទឹងត្រែង៖ ថ្ងៃពុធ ១២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ឯកឧត្តម នាយឧត្តមសេនីយ៍ ​សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិកា ចំនួន ៥០០,០០០រៀល ផ្លែឈើ និងភេសជ្ជៈមួយចំនួនដល់លោកស្រី អធិការរងទទួលការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ដែលបានយកកូនទៅបំបៅ នៅតុដែលកំពុងចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ។ យើងរួមគ្នា ប្រឆាំងមេរោគកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។”

    Share This Post: