ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរបញ្ជាឲ្យផ្អាកបណ្តោះអាសន្នពិធីរៀបការ ខួបកំណើត និងពិធីជប់លៀងផ្សេងៗនៅខេត្តកោះកុង

    BY Khmernote Media March 10, 2021
    អាជ្ញាធរបញ្ជាឲ្យផ្អាកបណ្តោះអាសន្នពិធីរៀបការ ខួបកំណើត និងពិធីជប់លៀងផ្សេងៗនៅខេត្តកោះកុង

    យោងតាមការបញ្ជាក់ពីរដ្ឋបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានឲ្យដឹងថា សព្វថ្ងៃនេះជំងឺកូវីដ១៩ បាននឹងកំពុងរីករាលដាលក្នុងសហគមន៍គួរឲ្យព្រួយបារម្ភ។ ដូច្នេះដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះ សូមលោកចៅសង្កាត់ទាំងអស់ផ្សព្វផ្សាយដល់ប្រជាលពលរដ្ឋឲ្យផ្អាកជាបណ្តោះអាសន្ននូវពិធីជួបជុំខួបកំណើត ពិធីអាពាហ៍ពិពាហ៍ និងពិធីជប់លៀងផ្សេងៗ ដែលមានជួបជុំមនុស្សច្រើនកុះករចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មីម្តងទៀត។

    Share This Post: