ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    រដ្ឋបាលខេត្តកំពង់ចាម សម្រេចបិទបណ្តោះអាសន្នសិប្បកម្មឡឥដ្ឋមួយកន្លែង ក្រោយជាប់ពាក់ព័ន្ធជាមួយអ្នកផ្ទុកកូវីដ១៩

    BY Khmernote Media March 10, 2021
    រដ្ឋបាលខេត្តកំពង់ចាម សម្រេចបិទបណ្តោះអាសន្នសិប្បកម្មឡឥដ្ឋមួយកន្លែង ក្រោយជាប់ពាក់ព័ន្ធជាមួយអ្នកផ្ទុកកូវីដ១៩

    ខេត្តកំពុងចាម៖ តាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ចាម​ បានឲ្យដឹងថា អាជ្ញាធររកឃើញឈ្មោះ ម៉ី ស៊ីថាន អាយុ ២៧ឆ្នាំ មានករណីវិជ្ជមាន កូវីដ-១៩ បានមកស្នាក់នៅក្នុងផ្ទះកម្មករ នៅសិប្បកម្មឡដ្ឋ មួយកន្លែងនៅភូមិអូរកណ្ដោ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម និងបានជួបជុំជាមួយ សមាជិកគ្រួសាររបស់ម្ចាស់សិប្បកម្មដែលកំពុងស្នាក់នៅក្នុងសិប្បកម្មនោះ។

    ដោយអនុវត្តតាមវិធានការសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្តកំពង់ចាម សម្រេចបិទបណ្តោះអាសន្ននូវទីតាំងសិប្បកម្មនេះ ដើម្បីបង្កលក្ខណៈដល់ក្រុមមន្ត្រីជំនាញស្រាវជ្រាវ កំណត់មុខសញ្ញាពាក់ព័ន្ធ និងនាំយកអ្នកពាក់ព័ន្ធដោយផ្ទាល់នឹងបុរសខាងលើទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត។

    ដោយឡែក បងប្អូនកម្មករ-កម្មការនីដែលកំពុងបម្រើការងារក្នុងសិប្បកម្មដែលប៉ះពាល់ដោយប្រយោល ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីបន្តធ្វើការតាមដានសុខភាព និងយកសំណាកពិនិត្យ។

    ឯកឧត្តម អភិបាលខេត្ត ចាត់ឲ្យមន្ត្រីសុខាភិបាលចុះបាញ់ថ្នាំសម្លាប់មេរោគនៅបរិវេណដែលបុរសខាងលើបានមកស្នាក់នៅ និងរាយពាត់ដាក់ខ្សែសុវត្ថិភាព ហាមចេញចូលនៅក្នុងបរិវេណនោះ៕

    Share This Post: