ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គាំទ្រ! រឿងរ៉ាវនគរបាលស្រ្តីបំបៅកូនជាសាធារណៈ ត្រូវបានហៅទៅធ្វើកិច្ចសន្យា ,ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៍ថា “គួរគោរពគាត់មិនមែនបន្ទោសគាត់ទេ!” បើឯកឧត្តមជាប្រធានគាត់ ឯកឧត្តមនឹងធ្វើបែបនេះ

    BY Khmernote Media March 10, 2021
    គាំទ្រ! រឿងរ៉ាវនគរបាលស្រ្តីបំបៅកូនជាសាធារណៈ ត្រូវបានហៅទៅធ្វើកិច្ចសន្យា ,ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៍ថា “គួរគោរពគាត់មិនមែនបន្ទោសគាត់ទេ!” បើឯកឧត្តមជាប្រធានគាត់ ឯកឧត្តមនឹងធ្វើបែបនេះ

    កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយក្រោយពេលដែលនគរបាលនារីមួយរូបបានបង្ហោះរូបថតបំបៅដោះកូន ពេលកំពុងបំពេញការងារក្នុងផែនចរាចរណ៍ រហូតមានការចែករំលែកតៗគ្នាពេញបណ្តាញសង្គម ស្រាប់តែនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា រូបនេះ ត្រូវបានអធិការស្រុកសៀមប៉ាង អោយធ្វើកិច្ចសន្យាមួយ ដោយអះអាងថាបំបៅកូនបែបនេះជារឿងមិនសមរម្យ ធ្វើអោយប៉ះពាល់ដល់កិត្តិយសអង្គភាពនគរបាល និងប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ។

    ទាក់ទងនឹងរឿងរ៉ាវស្រ្តីនគរបាលបំបៅកូន ត្រូវបានអធិការស្រុក ហៅទៅធ្វើកិច្ចសន្យានេះ យោងតាមគណនីហ្វេសបុករបស់ឯកឧត្តម ជួន ចាន់ភារុណ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានបង្ហោះឲ្យដឹងពីការបញ្ចេញមតិរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានថា “គួរគោរពគាត់មិនមែនបន្ទោសគាត់ទេ ! នៅប្រទេសគេ មាននារីជាសមាជិកាសភាបំបៅកូនក្នុងសម័យប្រជុំសភាផងដែរ ! បើខ្ញុំប្រធានគាត់ ខ្ញុំនឹងបបួលគ្នារកលុយជួលមនុស្សម្នាក់ជួយមើលកូនជូនគាត់ទៀត !”។

    នៅក្នុងករណីខាងលើដដែល លោកជំទាវ ជូ ប៊ុនអេង ប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បង្ហាញការសោកស្តាយដែលលោកអធិការស្រុកសៀមប៉ាង ហៅបូលីសស្រីមកធ្វើកិច្ចសន្យារឿងបំបៅដោះកូន ពេលកំពុងបំពេញការងារ៕

    Share This Post: