កូវីដ-១៩
ព្រឹកនេះរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៩នាក់បន្ថែមទៀត ក្នុងនោះមានជនជាតិខ្មែរ២៨នាក់
BY Khmernote Media
March 11, 2021
នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៣៩នាក់ និងមានករណីជាសះស្បើយថ្មី៤៨នាក់ផងដែរ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៣៩នាក់នោះ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់ ចំណែកឯអ្នកជាសះស្បើយទាំង៤៨នាក់ ក៏សុទ្ធតែ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ផងដែរ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖
