ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ចុះយកសំណាកបុគ្គលិកទាំងអស់នៅហាងគុយទាវសន្ធរម៉ុក ក្រោយធ្លាប់មានអ្នកវិជ្ជមានកូវីដម្នាក់ចូលហូបគុយទាវនៅទីនោះ

    BY Khmernote Media March 11, 2021
    ចុះយកសំណាកបុគ្គលិកទាំងអស់នៅហាងគុយទាវសន្ធរម៉ុក ក្រោយធ្លាប់មានអ្នកវិជ្ជមានកូវីដម្នាក់ចូលហូបគុយទាវនៅទីនោះ

    យោងតាមការបញ្ជាក់ពី សាលាខណ្ឌទួលគោក បានឲ្យដឹងពី សភាពការណ៏ពាក់ព័ន្ធ ព្រឹត្តិការណ៍កូវីដ១៩ សហគមន៏ ២០កុម្ភៈ ក្នុងមូលដ្ឋានខណ្ឌទួលគោក ប្រចាំថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ មានដូចខាងក្រោមនេះ៖

    ១-  ផ្ទះលេខ១៥EoE1 ផ្លូវលេខ២៥៥ ភូមិ៨សង្កាត់បឹងសាឡាង ខណ្ឌទួលគោក (ក្រុមគ្រួសារនេះមានអ្នកវិជ្ជមានកូវីដ ១៩ ម្នាក់ បានទៅសំរាកព្យាបាលនៅពេទ្យរុស្សី) ។

    + ចំពោះអ្នកពាក់ព័ន្ធនៅក្នុងផ្ទះនេះចំនួន៨នាក់ស្រី៨នាក់បានណែនាំអោយធ្វើចត្តាឡីស័កក្នុងផ្ទះ កម្លាំងនគរបាលខណ្ឌនិងកម្លាំប្រជាការពារ បានហ៊ុមព័ន្ធផ្ទះខាងលើ និងរៀបចំយកសំណាកនៅព្រឹកស្អែក។

    ២- ហាងគុយទាវ សន្ធរម៉ុក មានទីតាំងលេខ១៧BEoE1 ផ្លូវលេខ២៥៣ ភូមិ៤សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ TYDA បានយកសំណាកលើបុគ្គលិកធ្វើការក្នុងហាងចំនួន២៩ នាក់ (ដោយមូលហេតុកន្លងមកមានអ្នកវិជ្ជមានជម្ងឺកូវីដ១៩ ម្នាក់ចូលពិសារគុយទាវក្នុងហាងខាងលើ នេះ ។

    ក្រោយពីបាន យកសំណាក រួចណែនាំអោយអនុវត្តវិធានសុវត្ថិភាព ៣កុំ ៣ការពារ និងរស់នៅក្នុងផ្ទះធ្វើចត្តាឡីស័ក ព្រមជាមួយនោះ គណបញ្ជាការឯកភាពខណ្ឌ និងសង្កាត់បានបាញ់ថ្នាំសម្លាប់មេរោគផងដែរ៕

    Share This Post: