ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ដំណឹងបន្ទាន់ ! ជនជាតិខ្មែរម្នាក់ ទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ នៅមុននេះបន្តិច ជាករណីដំបូងបំផុតនៅកម្ពុជា

    BY Khmernote Media March 11, 2021
    ដំណឹងបន្ទាន់ ! ជនជាតិខ្មែរម្នាក់ ទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ នៅមុននេះបន្តិច ជាករណីដំបូងបំផុតនៅកម្ពុជា

    បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅមុននេះបន្តិចបានអោយដឹងថា ជនជាតិខ្មែរម្នាក់មានអាយុ៥០ឆ្នាំ​ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១០:៤០នាទីព្រឹកមិញនេះ។

    ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានបន្តអោយដឹងទៀតថា នេះជាករណីទី១ នៅកម្ពុជា ហើយសពមានទីលំនៅ នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបរឲ្យថៅកែចិន នៅខេត្តព្រះសីហនុ ដែលមានផ្ទុកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ សពនេះត្រូវបានរកឃើញថាមានឆ្លងជំងឺកូវីដ-១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ​ ឆ្នាំ២០២១ ដែលមានលទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា៕

    Share This Post: