កូវីដ-១៩

ប្រទេសថៃកត់ត្រាករណីជំងឺកូវីដ១៩ថ្មីចំនួន ៥៨ ករណី ដែលភាគច្រើនគឺជាករណីក្នុងសហគមន៍

BY
autoadmin
March 11, 2021

រដ្ឋាភិបាលថៃនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ពីករណីជំងឺ COVID-19 ថ្មីចំនួន ៥៨ករណី ដោយក្នុងនោះមាន ៥៣ករណី ជាការចម្លងក្នុងសហគមន៍ និង ៥ករណី ជាការនាំចូលពីបរទេស ដែលនាំឱ្យចំនួនឆ្លងសរុបកើនដល់ ២៦,៥៩៨ ករណី។ ក្នុងចំណោមករណីក្នុងសហគមន៍ទាំងអស់ មានករណីចំនួន ៣៦ ត្រូវបានរកឃើញនៅតាមកន្លែងធ្វើតេស្ដនៅតាមសហគមន៍ និង ១៧ករណី ត្រូវបានបញ្ជាក់ពីមន្ទីរពេទ្យ ដែលអ្នកជំងឺបានទៅធ្វើតេស្ដរកជំងឺ COVID-19 ។ ខេត្តសាមុតសាខននៅតែជាទីតាំងមានការឆ្លងច្រើនជាងគេ ដោយបានបានកត់ត្រាករណីចំនួន ៣៨ ស្មើនឹង ៧១.៧% សម្រាប់តួលេខថ្ងៃនេះ។

ក្នុងចំណោមករណីសរុបទាំង ២៦,៥៩៨ ករណី មានករណីចំនួន ២៦,០០០ (៩៧.៧%) បានជាសះស្បើយឡើងវិញ និងមាន ៥១៣ ករណី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ពុំមានការស្លាប់ថ្មីត្រូវបានបញ្ជាក់នោះទេ ដូច្នេះចំនួនអ្នកស្លាប់មិនផ្លាស់ប្តូរនោះទេ គឺនៅតែមាន ៨៥នាក់ ដដែល។ ចំណែកការឆ្លងនៅទូទាំងពិភពលោកវិញ មានករណីចំនួន ៤៦១,៣៣៥ ត្រូវបានកត់ត្រាក្នុងរយៈពេល​ ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនឆ្លងសរុបមាន ១១៨.៦២ លាននាក់។ ការស្លាប់ចំនួន ៩,៩៤៨ ករណី ត្រូវបានបញ្ជាក់ពីទូទាំងពិភពលោក ដែលនាំឱ្យការស្លាប់សរុបមានដល់ ២.៦៣ លាននាក់៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: