ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រយ័ត្នទាំងអស់គ្នា! ក្មេងប្រុស-ស្រី ០៣នាក់ ឆ្លងជំងឺកូវីដ-១៩ នៅថ្ងៃនេះ ក្នុងនោះមានក្មេងតូចជាងគេអាយុ ១ខួប ២ខែ

    BY Khmernote Media March 13, 2021
    ប្រយ័ត្នទាំងអស់គ្នា! ក្មេងប្រុស-ស្រី ០៣នាក់ ឆ្លងជំងឺកូវីដ-១៩ នៅថ្ងៃនេះ ក្នុងនោះមានក្មេងតូចជាងគេអាយុ ១ខួប ២ខែ

    នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៣៩នាក់ និងមានករណីជាសះស្បើយថ្មី០៤នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៣៩នាក់នោះ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់ ហើយភាគច្រើនជាជនជាតិខ្មែរ។

    រូបតំណាង

    ក្នុងនោះដែរគេសង្កេតឃើញថា ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំង៣៩នាក់ មានក្មេងប្រុស-ស្រី ចំនួន០៣នាក់ត្រូវបានឆ្លងជំងឺកូវីដ-១៩ នេះដូចគ្នា ដែលរួមមានដូចជា៖
    -កុមារាជនជាតិខ្មែរ អាយុ ១ឆ្នាំ ២ខែ មានអាសយដ្ឋានស្នាក់នៅ ភូមិវិមានទ្រង់ សង្កាតក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
    -កុមារីជនជាតិខ្មែរ អាយុ ១៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិវិមានទ្រង់ សង្កាតក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
    -កុមារាជនជាតិខ្មែរ អាយុ ៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិរំដួលត្បូង សង្កាតស្តោ ខណ្ឌកំបូល រាជធានីភ្នំពេញ៕

    Share This Post: