ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    បន្ទាន់ !​ ក្រសួងប្រកាសថាម្សិលមិញរកឃើញអ្នកជំងឺមានឆ្លងវីរុសកូវីដ-១៩ បម្លែងថ្មី ចំនួន១២នាក់

    BY Khmernote Media March 13, 2021
    បន្ទាន់ !​ ក្រសួងប្រកាសថាម្សិលមិញរកឃើញអ្នកជំងឺមានឆ្លងវីរុសកូវីដ-១៩ បម្លែងថ្មី ចំនួន១២នាក់

    នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៣៩នាក់ និងមានករណីជាសះស្បើយថ្មី០៤នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៣៩នាក់នោះ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់ ហើយភាគច្រើនជាជនជាតិខ្មែរ។

    ក្នុងនោះដែរក្រសួងសុខាភិបាលក៏បានកំណត់សំគាល់ឃើញថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ វិទ្យាស្ថានប៉ាស័្ទរកម្ពុជា បានបង្ហាញលទ្ធផលវិភាគតាមបែបបំបែកបន្តៗ (Sequencing) រកឃើញអ្នកជំងឺមានឆ្លងវីរុសកូវី-១៩ បម្លែងថ្មី ចំនួន១២នាក់ (ជាអ្នកជំងឺ ដែលធ្លាប់បានរាយការណ៍លើកមុនៗរួចហើយ)

    Share This Post: