ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អ្នកនាងអ៊ីត ត្រូវបានក្រុមគ្រូពេទ្យទៅយកយប់មិញនេះ បន្ទាប់ពីតេស្តឃើញវិជ្ជមានកូវីដ១៩ ហើយអ្នកនាងបានប្រាប់ពីមូលហេតុដែលឆ្លង

    BY Khmernote Media March 13, 2021
    អ្នកនាងអ៊ីត ត្រូវបានក្រុមគ្រូពេទ្យទៅយកយប់មិញនេះ បន្ទាប់ពីតេស្តឃើញវិជ្ជមានកូវីដ១៩ ហើយអ្នកនាងបានប្រាប់ពីមូលហេតុដែលឆ្លង

    អ្នកនាង សេន ចិន្តា ហៅស្រីអ៉ីត អាយុ៣៩ឆ្នាំ ដែលបងប្អូនបានស្គាល់ជាក្រុមកំប្លែងរបស់នាយពែកមី បានបញ្ជាក់ និងអះអាងប្រាប់សារព័ត៌មានក្នុងស្រុកថា នាងមានវិជ្ជមានជំងឺកូវីដ-១៩ ហើយបច្ចុប្បន្នកំពុងតែសម្រាកព្យាបាលនៅក្នុងសណ្ឋាគារ Great Duke ដោយមានការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យ។

    ស្រីអ៉ីត បានបន្ថែមទៀតថា ក្រុមគ្រូពេទ្យបានទៅយករូបនាងពីផ្ទះដែលមានអាស័យដ្ឋាននៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ (ក្បែរវត្តទួល) ខណ្ឌឫស្សីកែវ នាយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីការធ្វើតេស្ត និងរកឃើញថា បានប៉ះពាល់ដោយប្រយោលជាមួយនឹងតារាចម្រៀង វី ឌីណែត។ អ្នកនាងក៏បានអំពាវនាវដល់អ្នកគាំទ្រ សូមកុំឲ្យមានការរើសអើង ដល់អ្នកជំងឺកូវីដ-១៩ និងចូលរួមទប់ស្កាត់កុំឲ្យរីករាលដាលកាន់តែធំទាំងអស់គ្នា៕

     

     

    Share This Post: