កូវីដ-១៩
លោកជំទាវ ឱ វណ្ណឌីន ព្រមានធ្ងន់ៗថាមិនអាចកាត់ផ្តាច់ចរន្តឆ្លងរីករាលដាលនៃព្រឹត្តិការណ៍ “សហគមន៍២០កុម្ភៈ” បានទេ ព្រោះពលរដ្ឋមិនខ្លាច ហើយគិតថាការជួបជុំរបស់គាត់សំខាន់ជាង ការឆ្លងជំងឺកូវីដ-១៩
BY Khmernote Media
March 15, 2021
នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានរៀបចំសន្និសីទសារព័ត៌មានមួយជាមួយនឹងក្រសួងយុត្តិធម៌ស្តីពីការបង្កើតច្បាប់ “ស្តីពីវិធនាការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ” ដោយមានរដ្ឋមន្ត្រី និងរដ្ឋលេខាធិការ ក្រសួងទាំង២ ចូលរួមបកស្រាយលំអិតជុំវិញការអនុវត្តច្បាប់មួយនេះ។

ក្នុងនោះដែរលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានព្រមានធ្ងន់ៗថាមិនអាចធ្វើការកាត់ផ្តាច់ចរន្តនៃការចម្លងរីករាលដាលជំងឺកូវីដបានឡើយ ព្រោះតែការអប់រំណែនាំកន្លងទៅ ប្រជាពលរដ្ឋហាក់ដូចមិនខ្លាច ហើយគិតថាការជួបជុំរបស់ពួកគាត់សំខាន់ជាការឆ្លងជំងឺកូវីដ-១៩។ សូមស្តាប់ការរៀបរាប់របស់លោកជំទាវ ឱ វណ្ណឌីន នៅខាងក្រោមនេះ៖