ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អភិបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា ស្ត្រីម្នាក់ធ្លាប់ចូលហាង Metro Azura នៅ TK ឥលូវនេះរកឃើញមានវិជ្ជមានកូវីដ១៩

    BY Khmernote Media March 16, 2021
    អភិបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា ស្ត្រីម្នាក់ធ្លាប់ចូលហាង Metro Azura នៅ TK ឥលូវនេះរកឃើញមានវិជ្ជមានកូវីដ១៩

    យោងតាមការបញ្ជាក់ពីលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ព័ត៌មាន ស្ដីពី អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង១៨ និង០០នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០១នាក់ ឈ្មោះ ប៊ុត គីមឡី ភេទស្រី អាយុ ៣១ ឆ្នាំ ដែលមានទីតាំងនៅបុរីវិមានភ្នំពេញ ផ្ទះលេខ៣៦V ផ្លូវ៣៨០ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (អ្នកជម្ងឺនេះធ្លាប់ទៅហាង Metro Azura ខណ្ឌទួលគោក កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១កន្លងមក) ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន ០៤ នាក់ (ស្រី០៣នាក់)។

    បច្ចុប្បន្នអ្នកជម្ងឺម្នាក់ខាងលើនេះត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke)។ រីឯអ្នកដែលពាក់ព័ន្ធចំនួន ០៤ នាក់ខាងលើ កំពុងស្នាក់នៅក្នុងផ្ទះ ត្រូវបានអោយធ្វើចត្តាឡីស័កនៅក្នុងទីតាំងនេះ និងត្រៀមយកសំណាកនៅថ្ងៃស្អែក ជាចុងក្រោយ អាជ្ញាធរ បានសម្រេចបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្ន៕

    Share This Post: