ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ករណីទី១ ដែលអាជ្ញាធរស្រុកកោះធំ ចេញសេចក្តីជូនដំណឹងអោយផ្អាកដំណើរការអាជីវកម្មគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រផ្ទុះការរាលដាលជំងឺកូវីដ-១៩

    BY Khmernote Media March 17, 2021
    ករណីទី១ ដែលអាជ្ញាធរស្រុកកោះធំ ចេញសេចក្តីជូនដំណឹងអោយផ្អាកដំណើរការអាជីវកម្មគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រផ្ទុះការរាលដាលជំងឺកូវីដ-១៩

    សេចក្តីជូនដំណឹងមួយរបស់រដ្ឋបាលស្រុកកោះធំ ចេញថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានធ្វើការជូនដំណឹងដល់ម្ចាស់អាជីវកម្មគ្រប់ប្រភេទ អោយធ្វើការផ្អាកដំណើរការអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតមានការជូនដំណឹងជាថ្មី។

    ការដាក់ចេញនូវសេចក្តីជូនដំណឹងនេះដែរស្របពេលដែល តំបន់ទីប្រជុំជនជ្រៃធំ (ភូមិជ្រៃធំ ភូមិព្រែកស្បូវ ភូមិព្រែកស៊ឹង) កំពុងផ្ទុះការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មិនទាន់មានការធូរស្រាល និងដើម្បីចៀសវាងការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ៕

    Share This Post: