ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អ្នកឆ្លងជំងឺកូវីដ-១៩ នៅស្រុកកោះធំ ខេត្តកណ្តាល នៅតែមានចំនួនច្រើន ថ្ងៃនេះរកឃើញវិជ្ជមានសរុប ២១នាក់

    BY Khmernote Media March 18, 2021
    អ្នកឆ្លងជំងឺកូវីដ-១៩ នៅស្រុកកោះធំ ខេត្តកណ្តាល នៅតែមានចំនួនច្រើន ថ្ងៃនេះរកឃើញវិជ្ជមានសរុប ២១នាក់

    នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៣៦នាក់ និងមានករណីជាសះស្បើយថ្មី ៥៨នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៣៦នាក់នោះ គឺ មាន០១នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង ៣៥នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈទាំងអស់។

    ក្នុងនោះដែរគេសង្កេតឃើញថាក្នុងចំណោមអ្នកវិជ្ជមានថ្មីនៅថ្ងៃនេះ សម្រាប់ស្រុកកោះធំ ខេត្តកណ្តាល គឺរកឃើញករណីវិជ្ជមានច្រើនជាងគេ ដោយក្នុងនោះរកឃើញរហូតដល់២១នាក់ឯណោះ ដែលនេះជាចំនួនច្រើននៅឡើយ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលស្រុកកោះធំ បានសម្រេចចេញសេចក្តីជូនដំណឹងដល់ម្ចាស់អាជីវកម្មទាំងអស់ ធ្វើការផ្អាករាល់សកម្មភាពអាជីវកម្មគ្រប់ប្រភេទ រហូតមានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលសហគមន៍ទ្រង់ទ្រាយធំ៕

    Share This Post: