ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រធានាធិបតីប្រទេសតង់ហ្សានីបានទទួលមរណភាពក្នុងវ័យ ៦១ឆ្នាំ ក្រោយមានពាក្យចចាមអារ៉ាមថា គាត់ឆ្លងជំងឺកូវីដ១៩

    BY autoadmin March 18, 2021
    ប្រធានាធិបតីប្រទេសតង់ហ្សានីបានទទួលមរណភាពក្នុងវ័យ ៦១ឆ្នាំ ក្រោយមានពាក្យចចាមអារ៉ាមថា គាត់ឆ្លងជំងឺកូវីដ១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ប្រធានាធិបតីនៃប្រទេសតង់ហ្សានីលោក John Magufuli បានទទួលមរណភាពក្នុងវ័យ ៦១ឆ្នាំ។ បើតាមលោកស្រី Samia Suluhu Hassan ដែលជាអនុប្រធានាធិបតីរបស់ប្រទេស បាននិយាយនៅក្នុងសុន្ទរកថាមួយនៅលើកញ្ចក់ទូរទស្សន៍ថា លោក John Magufuli បានទទួលមរណភាពកាលពីថ្ងៃពុធដោយសារជំងឺបេះដូង នៅមន្ទីរពេទ្យមួយក្នុងទីក្រុង Dar es Salaam ។ ជម្រាបដែរថាលោក Magufuli មិនបានបង្ហាញមុខជាសាធារណៈអស់រយៈពេលជាង ២សប្តាហ៍ ហើយក៏មានពាក្យចចាមអារ៉ាមអំពីសុខភាពរបស់គាត់ជាច្រើន ចំពេលដែលក្រុមបក្សប្រឆាំងបាននិយាយថា គាត់បានឆ្លងជំងឺ COVID-19 ប៉ុន្តែយ៉ាងណាគ្មានការបញ្ជាក់ច្បាស់លាស់ទេ។

    ដូច្នេះយោងតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសតង់ហ្សានី លោកស្រី Samia Suluhu Hassan នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មី ហើយត្រូវកាន់តំណែងឱ្យគ្រប់អាណត្តិរបស់លោក Magufuli ដែលលោកទើបតែបានចាប់ផ្តើមកាលពីឆ្នាំមុនប៉ុណ្ណោះ។ លោក Magufuli ត្រូវបានគេឃើញជាសាធារណៈចុងក្រោយ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ប៉ុន្តែយ៉ាងណានាយករដ្ឋមន្រ្តី Kassim Majaliwa បានអះអាងកាលពីសប្តាហ៍មុនថា លោកប្រធានាធិបតីគឺមានសុខភាពល្អ និងកំពុងខិតខំធ្វើការងាររបស់លោក ហើយលោក Kassim Majaliwa ក៏បានស្តីបន្ទោសរាល់ពាក្យចចាមអារាមអំពីសុខភាពរបស់ប្រធានាធិបតី។ យ៉ាងណាក៏ដោយ មេដឹកនាំក្រុមប្រឆាំងលោក Tundu Lissu បានប្រាប់ BBC ថា លោក Magufuli ត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសកេនយ៉ា ដោយសារជំងឺ COVID-19 ៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: