ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    លើសពីអាណិត! ថ្ងៃនេះ ក្រសួងរកឃើញកុមារជនជាតិខ្មែរ ០៣នាក់ទៀតឆ្លងជំងឺកូវីដ១៩

    BY Khmernote Media March 20, 2021
    លើសពីអាណិត! ថ្ងៃនេះ ក្រសួងរកឃើញកុមារជនជាតិខ្មែរ ០៣នាក់ទៀតឆ្លងជំងឺកូវីដ១៩

    នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៥៤នាក់ និងមានករណីជាសះស្បើយថ្មី ១៨នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៥៤នាក់នោះ គឺ មាន០១នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៥៣នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈទាំងអស់។

    នៅក្នុងចំណោមអ្នកវិជ្ជមានទាំង៥៤នាក់នេះ ក៏មានកុមារ០៣នាក់ផងដែរ រួមមាន៖

    ១- កុមារាជនជាតិខ្មែរ អាយុ ១៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ។

    ២- កុមារីជនជាតិខ្មែរ អាយុ ១៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    ៣- កុមារាជនជាតិខ្មែរ អាយុ ០៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

    Share This Post: