ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    រយៈពេល១ខែគត់ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈ រហូតដល់១១១៥នាក់ និងទទួលមរណភាព ០៣ករណី

    BY Khmernote Media March 20, 2021
    រយៈពេល១ខែគត់ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈ រហូតដល់១១១៥នាក់ និងទទួលមរណភាព ០៣ករណី

    នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៥៤នាក់ និងមានករណីជាសះស្បើយថ្មី ១៨នាក់ផងដែរ។ ដោយគិតចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ មកទល់នឹងពេលនេះគឺមានរយៈពេលមួយខែគត់ ហើយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍បានកើនឡើងដល់ ១១១៥ករណីទូទាំងប្រទេស និងមានអ្នកស្លាប់ចំនួន០៣នាក់។

    គួរបញ្ជាក់ផងដែរថា អ្នកជំងឺដែលឆ្លងនៅក្នុងសហគមន៍២០កុម្ភៈ បានព្យាបាលជាសះស្បើយចំនួនសរុប ៤៣១នាក់ គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ៕

    Share This Post: