ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រំភើបជំនួស! កុមារាកំសត់ ដែលឆ្លងកូវីដពីម្ដាយ បានទទួលកាដូរជាច្រើនជាការលើកទឹកចិត្ត និងផ្ដល់ភាពកក់ក្ដៅពីបងប្អូនប្រជាពលរដ្ឋ

    BY Liny Chan March 20, 2021
    រំភើបជំនួស! កុមារាកំសត់ ដែលឆ្លងកូវីដពីម្ដាយ បានទទួលកាដូរជាច្រើនជាការលើកទឹកចិត្ត និងផ្ដល់ភាពកក់ក្ដៅពីបងប្អូនប្រជាពលរដ្ឋ

    បងប្អូនប្រាកដជាបានស្គាល់ហើយកុមារាតូច អាយុត្រឹមតែ ៦ឆ្នាំ ដែលបានឆ្លងកូវីដពីម្ដាយ និងត្រូវបានបញ្ជូនទៅកាន់អតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke) ដើម្បីព្យាបាលកាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង២០ និង០០នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ។

    យ៉ាងណាមិញ មកទល់ពេលនេះ កុមារាកំសត់បានទទួលបានថែទាំពីសំណាក់ក្រុមគ្រូពេទ្យ ហើយអ្វីដែលពិសេសនោះយោងតាមការបង្ហោះរបស់លោកជំទាវ ពេជ ចន្ទមុន្នី បាន​ឲ្យដឹងថា កុមារតូចបានទទួលការដូជាច្រើនពីសំណាក់បងប្អូន ក្នុងនោះមាន ប្រដាប់ប្រដារក្មេងលេងជាច្រើន ដោយមានភ្ជាប់រូបថតរបស់ប្អូនផងដែរ។

    គួររម្លឹកផងដែរថា នៅក្នុងអំឡុងពេលនៃការទៅទទួល កុមារាតូចនេះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមបង្ហាញនូវសេចក្ដីអាណិតអាសូរ និងរំជួលចិត្តជាពន់ពេក ដែលប្អូនមានវ័យត្រឹមតែ ៦ឆ្នាំសោះ ត្រូវមកឆ្លងជំងឺដ៏កាចសាហាវមួយនេះ ហើយនាំគ្នាធ្វើការស៊ែរតៗគ្នាជាមួយការជូនពរ និងលើកទឹកចិត្តប្អូនយ៉ាងកក្រើកហ្វេសប៊ុកកាលពីយប់មិញ៕

    អត្ថបទ៖ លីនី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay