ប្រទេសថៃបានរកឃើញករណីថ្មីនៃជំងឺកូវីដ១៩ចំនួន ១១៩ករណី និងការស្លាប់ថ្មីម្នាក់នៅថ្ងៃនេះ
- BY
- autoadmin
- March 20, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ១១៩ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដោយក្នុងនោះមាន ៧ករណី ជាការនាំចូលពីប្រទេស។ នៅថ្ងៃនេះក៏មានការស្លាប់ថ្មី ១ ត្រូវបានគេបញ្ជាក់ផងដែរ ដែលនាំឱ្យចំនួនស្លាប់សរុបកើនដល់ ៩០នាក់ ចាប់តាំងពីប្រទេសនេះមានវត្តមានជំងឺ COVID-19 ជាលើកដំបូងកាលពីឆ្នាំមុន។

គិតត្រឹមថ្ងៃសៅរ៍នេះ ចំនួនករណីដែលបានបញ្ជាក់នៅក្នុងប្រទេសថៃបានកើនឡើងដល់ ២៧,៧១៣ ជាមួយនឹងករណីចំនួន ២៤,៧៤៥ ជាការចម្លងនៅក្នុងសហគមន៍។ មានមនុស្សចំនួន ២៦,៥១២នាក់ បានជាសះស្បើយនិងត្រូវបានរំសាយចេញ ខណៈអ្នកជំងឺចំនួន ១,១១១ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។ ទូទាំងពិភពលោកមានករណីថ្មីចំនួន ៥១៤,០៣៨ ករណី និងចំនួនស្លាប់ថ្មីចំនួន ៩,៨៩៥ ករណី ដែលនាំឱ្យចំនួនអ្នកឆ្លងជំងឺ COVID-19 សរុបមានដល់ ១២២.៨៨ លាននាក់ និងការស្លាប់សរុបមានដល់ ២.៧១ លាននាក់៕


អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






