ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រយ័ត្នប្រយែងកូនចៅ! ថ្ងៃនេះ ក្រសួងរកឃើញកុមារ ៦នាក់ទៀតនៅរាជធានីភ្នំពេញ បានឆ្លងកូវីដ១៩

    BY Khmernote Media March 21, 2021
    ប្រយ័ត្នប្រយែងកូនចៅ! ថ្ងៃនេះ ក្រសួងរកឃើញកុមារ ៦នាក់ទៀតនៅរាជធានីភ្នំពេញ បានឆ្លងកូវីដ១៩

    នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៥៨នាក់ និងមានករណីជាសះស្បើយថ្មី ១៥នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៥៨នាក់នោះ គឺ មាន០១នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៥៧នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈទាំងអស់។

    នៅក្នុងចំណោមអ្នកវិជ្ជមានទាំង៥៨នាក់នេះ ក៏មានកុមារ០៦នាក់ផងដែរ រួមមាន៖

    ១- កុមារាជនជាតិខ្មែរ អាយុ ០៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ

    ២-កុមារីជនជាតិខ្មែរ អាយុ ០៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

    ៣-កុមារីជនជាតិខ្មែរ អាយុ ០២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

    ៤-កុមារីជនជាតិខ្មែរ អាយុ ០៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

    ៥-កុមារាជនជាតិខ្មែរ អាយុ ០២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

    ៦-កុមារាជនជាតិខ្មែរ អាយុ ១០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិដំណាក់ធំ សង្កាត់ព្រែកកំពឹស រាជធានីភ្នំពេញ

    Share This Post: