ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អធិការខណ្ឌមានជ័យ បញ្ជាក់ករណីអ្នកឆ្លងកូវីដ ៦នាក់ ក្នុងនោះមានទារកអាយុទើបតែ ២ខែ ឆ្លងជំងឺកូវីដ-១៩ ដែលជាករណីអ្នកជំងឺក្មេងជាងគេនៅកម្ពុជា

    BY Khmernote Media March 21, 2021
    អធិការខណ្ឌមានជ័យ បញ្ជាក់ករណីអ្នកឆ្លងកូវីដ ៦នាក់ ក្នុងនោះមានទារកអាយុទើបតែ ២ខែ ឆ្លងជំងឺកូវីដ-១៩ ដែលជាករណីអ្នកជំងឺក្មេងជាងគេនៅកម្ពុជា

    បើតាមការបញ្ជាក់របស់លោកអធិការខណ្ឌមានជ័យ លោក ម៉េង វិមានតារា បានអោយដឹងពីករណីអ្នកជំងឺកូវីដ-១៩ ចំនួន៦នាក់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ត្រូវបានក្រុមគ្រូពេទ្យមកទទួលយកទៅព្យាបាលនៅកន្លែងសម្រាកព្យាបាលដែលស្ថិតនៅក្នុងសណ្ឋាគារ The Great Duke ដោយក្នុងនោះគេកត់សំគាល់ឃើញថា មានទារកអាយុទើបតែ ២ខែក៏បានឆ្លងជំងឺកាចសាហាវនេះដែរ។ លោក ម៉េង វិមានតារា បានរៀបរាប់ថា៖

    “ក្មេងប្រុសអាយុទើបតែបាន០២ខែ វិជ្ជមានកូវិដ១៩ នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ។ នៅវេលាម៉ោង០៨ម៉០០នាទី ថ្ងៃអាទិត្យទី២១ ខែមីនា ឆ្នាំ២០២១ នៅចំណុចអង្គការស្កុត ផ្លូវលំ ក្រុម៦ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ។ ក្រុមគ្រូពេទ្យបង្អែកពោធ៌សែនជ័យ បានមកយកអ្នកវិជ្ជមានកូវិដ១៩ ចំនួន០៦នាក់ ស្រី០៤ នាក់ យកទៅសម្រាកព្យាបាលនៅសណ្ឋាគារ the great duke ។
    ១-ភេទប្រុស អាយុ ២ខែ
    ២-ភេទស្រី អាយុ ២០ឆ្នាំ
    ៣-ភេទស្រី អាយុ ៩ឆ្នាំ
    ៤-ភេទស្រី អាយុ ៨១ឆ្នាំ
    ៥-ភេទស្រី អាយុ ៥០ឆ្នាំ
    ៦-ភេទប្រុស អាយុ៥៧ឆ្នាំ
    -ចំពោះទីតាំងបានត្រូវហ៊ុំព័ទ្ធជាបណ្តោះអាសន្ន។”

    Share This Post: