ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ផ្អាកហាងកាត់សក់មួយកន្លែង នៅខេត្តព្រះសីហនុ ក្រោយមានភ្ញៀវចូលកាត់សក់ រកឃើញមានវិជ្ជមានកូវីដ-១៩

    BY Khmernote Media March 22, 2021
    ផ្អាកហាងកាត់សក់មួយកន្លែង នៅខេត្តព្រះសីហនុ ក្រោយមានភ្ញៀវចូលកាត់សក់ រកឃើញមានវិជ្ជមានកូវីដ-១៩

    យោងតាមលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីពីការផ្អាកហាងកាត់សក់ឈ្មោះ​ តុងប៉ីកាត់សក់ទាន់សម័យ បណ្តោះអាសន្ន ដែលស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងដាក់ជាមណ្ឌលចត្តាឡីស័ក ក្រោយរកឃើញមានភ្ញៀវម្នាក់ធ្លាប់បានចូលហាងកាត់សក់មួយនេះ រកឃើញមានវិជ្ជមានកូវីដ-១៩។

    ក្នុងនោះដែរ រដ្ឋបាលខេត្តព្រះសីហនុ បានតម្រូវអោយយកសំណាកអ្នកពាក់ព័ន្ធទាំងអស់ និងអោយពួកគេធ្វើចត្តាឡីស័កអោយបានត្រឹមត្រូវតាមវិធានការសុខាភិបាល៕

    Share This Post: